ដាក់ដំណើរការប្រើសាកល្បង កម្មវិធីឆាត Plug Chat

ចំណេះដឹង | ព័ត៌មាន | សមតិផល

ជំរាបសួរ! ប្រិយមិត្តទាំងអស់គ្នាដែលបានចូលអានព័ត៌មាននេះ ។ យើងបានដាក់ដំណើរការប្រើសាកល្បងកម្មវិធីឆាតមួយ ដែលមានឈ្មោះថា Plug Chat ហើយកម្មវិធីឆាតនេះ គឺជាប្រភេទកម្មវិធី Opensource មួយដែលមានភាពល្បីល្បាញក្នុងពិភពលោក ។

អ្នកទាំងអស់គ្នាអាចចូលប្រើវាដោយអ្នកគិតថ្លៃបាន ដោយចូលទៅកាន់តំណភ្ជាប់ https://chat.plugdigitech.com ហើយធ្វើការចុះឈ្មោះដោយ Facebook, Google ឬអុីម៉ែលរបស់អ្នក ។ បន្ទាប់មកអ្នកអាចបង្កើត Channel, Team ឬឆាតទៅអ្នកប្រើប្រាស់ផ្សេងៗទៀតបាន ។

គោលបំណងនៃការដាក់ដំណើរការកម្មវិធីឆាតនេះ ក្នុងគោលបំណងចែករំលែងចំណេះដឹង និងបទពិសោធន៍អោយគ្នាទៅវិញទៅមក ។ ដោយសារ Plug Digitech ឃើញមានការចែករំលែកចំណេះដឹង និងបទពិសោធន៍មានចំនួនច្រើន និងសំបូរបែបខ្លាំងនៅលើពិភពលោក តែសុទ្ធតែសរសេរដោយភាពជាតិរបស់គេ ឬភាសារអង់គ្លេស​​ Plug Digitech មានបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនោះខេមរៈភាសារវិញ គឺភាសារខែ្មរ ដើម្បីអោយក្មេងៗតូចៗ និងប្រជាជនខ្មែរទាំងអស់ មានឱកាស​សិក្សារអនុវត្ត និងតាមទាន់ភាពជឿនលឿនរបស់ប្រទេសអ្នកដទៃ និងដើម្បីភាពរីកចំរើនផ្នែកសេដ្ឋកិច្ចគ្រួសារផង ។

Plug Digitech និងធ្វើការចែករំលែកបន្ថែមទាក់ទងនឹងកម្មវិធីឆាតនេះនៅអត្ថបទក្រោយៗទៀត ។​ សង្ឈឹមថាបានជួបអ្នកទាំងគ្នាបន្តទៀតនៅអត្ថបទក្រោយទៀត ។

តើអ្នកមតិយ៉ាងណាដែរ ចំពោះកម្មវិធីឆាតនេះ? សូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោម ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

2 មតិ “ដាក់ដំណើរការប្រើសាកល្បង កម្មវិធីឆាត Plug Chat”